If the information on this translated website is unclear, please contact us at 360.902.3900 for help in your language of choice.

ការដាច់សេវាផ្ដល់អាជ្ញាប័ណ្ណវិជ្ជាជីវៈ និងអាជីវកម្ម

ធ្វើបច្ចុប្បន្នភាព 5 ល្ងាច ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២២

ប្រព័ន្ធផ្ដល់អាជ្ញាប័ណ្ណវិជ្ជាជីវៈដំណើរការឡើងវិញហើយ

គិតត្រឹមថ្ងៃទី 1 ខែមីនា ឆ្នាំ 2022 ផ្នែកអ្នកទទួលអាជ្ញាប័ណ្ណនៃប្រព័ន្ធផ្ដល់អាជ្ញាប័ណ្ណវិជ្ជាជីវៈរបស់ Department of Licensing (DOL) បានដំណើរការឡើងវិញហើយ និងកំពុងបម្រើសេវាកម្ម។ អតិថិជននឹងមិនចាំបាច់បំពេញទម្រង់បែបបទស្ដីពីបំណងក្នុងបន្តជាថ្មី និងដាក់បញ្ជូនទៅកាន់នាយកដ្ឋានអាជ្ញាប័ណ្ណទៀតនោះទេ។ ឥឡូវនេះ បុគ្គលម្នាក់ៗអាចបន្តអាជ្ញាប័ណ្ណវិជ្ជាជីវៈរបស់ពួកគេ និងដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណវិជ្ជាជីវៈថ្មីតាមប្រព័ន្ធអ៊ីនធឺណិតបាន។

សម្រាប់សុវត្ថិភាព និងសន្តិសុខនៃទិន្នន័យរបស់អតិថិជនយើង DOL បានកាត់ផ្តាច់ប្រព័ន្ធនៅថ្ងៃទី 24 ខែមករា ឆ្នាំ 2022 នៅពេលដែល DOL ទទួលបានការជូនដំណឹងថាមានសកម្មភាពគួរឱ្យសង្ស័យពាក់ព័ន្ធជាមួយនឹងមូលដ្ឋានទិន្នន័យអាជ្ញាប័ណ្ណវិជ្ជាជីវៈរបស់ខ្លួន។

មុនពេលអនុញ្ញាតឱ្យប្រព័ន្ធអនឡាញមានដំណើរការធម្មតាវិញ DOL បានធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដោយមានជំនួយពីអ្នកជំនាញផ្នែកសន្តិសុខអ៊ីនធឺណិតដែលមានការទទួលស្គាល់ អ្នកផ្តល់សេវាពាក់ព័ន្ធជាមួយការអនុវត្ត និងការបង្ហោះ ព្រមទាំងក្រុមហ៊ុនដំណោះស្រាយបច្ចេកវិទ្យាប្រចាំរដ្ឋ Washington (Washington Technology Solutions, WaTech) ផងដែរ។ អ្នកអនុវត្តច្បាប់ក៏មានការដឹងលឺអំពីបញ្ហានេះដែរ។ នៅខណៈពេលនេះ យើងមានទំនុកចិត្តថាផ្នែកអ្នកទទួលអាជ្ញាប័ណ្ណនៃប្រព័ន្ធផ្ដល់អាជ្ញាប័ណ្ណវិជ្ជាជីវៈកំពុងដំណើរការប្រកបដោយសុវត្ថិភាព ហើយយើងនឹងបន្តតាមដានយ៉ាងដិតដល់។

គ្មានសកម្មភាពគួរឱ្យសង្ស័យណាមួយត្រូវបានរកឃើញនៅក្នុងប្រព័ន្ធផ្សេងទៀតដែលដំណើរការដោយ DOL ឡើយ រួមទាំងប្រព័ន្ធអាជ្ញាប័ណ្ណអ្នកបើកបរ និងយានយន្ត ដោយអ្វីទាំងអស់នេះកំពុងមានការឃ្លាំមើលយ៉ាងដិតដល់។

យើងកំពុងបន្តការស៊ើបអង្កេតរបស់យើងថាតើផ្នែកណាមួយនៃប្រព័ន្ធនេះត្រូវបានរំលោភបំពាន ហើយរំលោភបំពានដោយរបៀបណា។ យើងនឹងផ្តល់ព័ត៌មានថ្មីៗ នៅពេលដែលយើងមានការស្វែងយល់បន្ថែម។

ជម្រើសមួយនៅក្នុងប្រព័ន្ធអ្នកទទួលអាជ្ញាប័ណ្ណ ដែលត្រូវបានគេស្គាល់ថា បង់ដោយនិយោជក (Pay by Employer) មិនទាន់ដំណើរការនៅឡើយទេ។ ជម្រើសនេះត្រូវបានប្រើប្រាស់ដោយវិជ្ជាជីវៈមួយចំនួនដូចជា សន្តិសុខជាដើម។ បុគ្គលនីមួយៗ ដែលត្រូវការបន្តអាជ្ញាប័ណ្ណទាំងនោះអាច ទាក់ទងទៅកាន់កម្មវិធីវិជ្ជាជីវៈរបស់ពួកគេបាន

ដើម្បីដាក់កំហិតលើផលប៉ះពាល់លើអ្នកកាន់អាជ្ញាបណ្ណដែលអាជ្ញាបណ្ណរបស់ពួកគេបានផុតកំណត់ក្នុងអំឡុងពេលនៃការដាច់សេវា DOL នឹងលើកលែងការពិន័យលើការដាក់ឯកសារយឺតយ៉ាវទាំងអស់ដោយស្វ័យប្រវត្តិរហូតដល់ថ្ងៃទី 1 ខែមេសា ឆ្នាំ 2022។

លិខិតជូនដំណឹងកំពុងត្រូវបានផ្ញើចេញ

ការស៊ីបអង្កេតរបស់ DOL បានបង្ហាញថាព័ត៌មានផ្ទាល់ខ្លួននៅក្នុងកំណត់ត្រាអាជ្ញាប័ណ្ណវិជ្ជាជីវៈ ឬអាជីវកម្មរបស់ DOL ប្រហែលជាបានទទួលដោយបុគ្គលដែលគ្មានការអនុញ្ញាត។ ព័ត៌មានដែលរងផលប៉ះពាល់អាចរួមមាន ឈ្មោះ អាសយដ្ឋានអ៊ីមែល លេខរបបសន្តិសុខសង្គម ថ្ងៃខែឆ្នាំកំណើត និង/ឬលេខបណ្ណបើកបររបស់អ្នកកាន់អាជ្ញាប័ណ្ណ។

DOL យកចិត្តទុកដាក់យ៉ាងខ្លាំងលើសុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានប្រគល់ជូនពួកគេ។ នៅថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2022 ទីភ្នាក់ងារបានចាប់ផ្តើមផ្ញើលិខិតជូនដំណឹងទៅកាន់អ្នកកាន់អាជ្ញាប័ណ្ណដែលអាចនឹងបានទទួលរងផលប៉ះពាល់។ លិខិតនេះមានការណែនាំលម្អិតអំពីវិធីសាស្ត្រក្នុងការទទួលបានការត្រួតពិនិត្យឥណទានដោយឥតគិតថ្លៃ។ សូមធ្វើការកត់ចំណាំដោយមានការប្រុងប្រយ័ត្នទៅលើកាលបរិច្ឆេទផុតកំណត់ បន្ទាប់ពីនោះ អ្នកនឹងមិនអាចចុះឈ្មោះក្នុងការត្រួតពិនិត្យឥណទានដោយឥតគិតថ្លៃបានទៀតនោះទេ។ កាលបរិច្ឆេទផុតកំណត់គឺនៅថ្ងៃទី 24 ខែឧសភា ឆ្នាំ 2022។

លេខទូរសព្ទរបស់មជ្ឈមណ្ឌលបម្រើសេវាទូរសព្ទត្រូវបានផ្ដល់ជូនសម្រាប់សំណួរផ្សេងៗទាក់ទងនឹងឥណទាន

DOL កំពុងផ្តល់ផ្ដល់ជំនួយទាក់ទងនឹងសំណួរដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យឥណទានឥតគិតថ្លៃដែលយើងកំពុងផ្តល់ជូន ដើម្បីជាការឆ្លើយតប។

សម្រាប់សំណួរផ្សេងៗអំពីការត្រួតពិនិត្យឥណទានឥតគិតថ្លៃ

  • លេខទូរសព្ទ៖ 360.664.1497
  • ម៉ោងធ្វើការ៖ 9 ព្រឹក – 4 ល្ងាច ម៉ោងស្តង់ដារតំបន់ប៉ាស៊ីហ្វិក ថ្ងៃចន្ទ – ថ្ងៃសុក្រ

តើមានអ្វីខ្លះបានផ្លាស់ប្ដូរ?

សាវតារ

ក្រសួងផ្ដល់អាជ្ញាប័ណ្ណ (DOL) មិនគ្រាន់តែផ្ដល់ប័ណ្ណបើកបរ និងអាជ្ញាប័ណ្ណយានជំនិះប៉ុណ្ណោះទេ។ ក្រសួងនេះក៏ផ្ដល់អាជ្ញាប័ណ្ណសម្រាប់អាជីវកម្ម និងវិជ្ជាជីវៈចំនួន 39 ប្រភេទ រួមទាំង អ្នកកែសម្ផស្ស ឈ្មួញអចលនទ្រព្យ អ្នកបង់ប្រាក់ធានាអ្នកទោស ស្ថាបត្យករ និងគ្រូបង្រៀនសាលាបណ្តុះបណ្តាលអ្នកបើកបរផងដែរ។

DOL រក្សាព័ត៌មានរបស់អ្នកទទួលអាជ្ញាប័ណ្ណវិជ្ជាជីវៈ និងអាជ្ញាប័ណ្ណការងារលក្ខណៈបុគ្គលនៅក្នុងប្រព័ន្ធដែលគេស្គាល់ថាជាប្រព័ន្ធផ្ដល់អាជ្ញាប័ណ្ណអនឡាញ និងប្រព័ន្ធព័ត៌មាននិយតកម្មវិជ្ជាជីវៈ (Professional Online Licensing and Regulatory Information System, POLARIS)។ អ្នកប្រហែលជាស្គាល់ប្រព័ន្ធនេះដោយឈ្មោះទូទៅរបស់វាគឺ "ប្រព័ន្ធផ្ដល់អាជ្ញាប័ណ្ណវិជ្ជាជីវៈ និងអាជីវកម្ម"។ សម្រាប់វិជ្ជាជីវៈចំនួន 23 ផ្សេងគ្នា ប្រព័ន្ធដំណើរការ ចេញ និងបន្តពាក្យស្នើសុំអាជ្ញាប័ណ្ណជាថ្មី ទទួលយកការតវ៉ាពីសាធារណជនប្រឆាំងនឹងម្ចាស់អាជ្ញាប័ណ្ណ និងច្រើនទៀត។ ប្រព័ន្ធផ្ដល់អាជ្ញាប័ណ្ណវិជ្ជាជីវៈជួយអ្នកទទួលអាជ្ញាប័ណ្ណក្នុងការពិនិត្យតាមដានស្ថានភាពនៃអាជ្ញាប័ណ្ណរបស់ពួកគេ និងរាល់ល័ក្ខខ័ណ្ឌតម្រូវដែលពួកគេអាចនឹងត្រូវការដើម្បីបំពេញ។ ប្រព័ន្ធនេះក៏អនុញ្ញាតឱ្យបុគ្គលិកផ្តល់អាជ្ញាប័ណ្ណរបស់យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់អតិថិជនសម្រាប់តម្រូវការក្នុងការផ្ដល់អាជ្ញាប័ណ្ណរបស់ពួកគេទាំងអស់ ហើយវាអនុញ្ញាតឱ្យសាធារណជនមើលឃើញពីស្ថានភាពអាជ្ញាប័ណ្ណរបស់បុគ្គលផងដែរ។

តើមានអ្វីបានកើតឡើង?

ក្នុងអំឡុងសប្តាហ៍នៃថ្ងៃទី 24 ខែមករា ឆ្នាំ 2022 DOL បានដឹងអំពីសកម្មភាពគួរឱ្យសង្ស័យដែលពាក់ព័ន្ធនឹងព័ត៌មានអំពីអាជ្ញាប័ណ្ណវិជ្ជាជីវៈ និងការងារ (ទិន្នន័យ) ដែលមាននៅក្នុងប្រព័ន្ធផ្ដល់អាជ្ញាប័ណ្ណវិជ្ជាជីវៈ និងអាជីវកម្ម។ DOL បានបិទប្រព័ន្ធនេះភ្លាមៗ ហើយចាប់ផ្តើមការស៊ើបអង្កេតរបស់ខ្លួន ដោយមានជំនួយពី Washington Technology Solutions (WaTech)។ លើសពីនេះ DOL នៅតែរក្សាសេវាកម្មរបស់អ្នកជំនាញដែលមានការទទួលស្គាល់ថ្នាក់ជាតិក្នុងផ្នែកសុវត្ថិភាពតាមអ៊ីនធឺណិត និងការឆ្លើយតបចំពោះឧប្បត្តិហេតុ។ ក៏មានការជូនដំណឹងដល់ផ្នែកអនុវត្តច្បាប់ផងដែរ។

ផ្នែកនៃប្រព័ន្ធដែលអតិថិជនអាចដាក់ពាក្យស្នើសុំ និងបន្តអាជ្ញាប័ណ្ណវិជ្ជាជីវៈត្រូវបានបើកឱ្យដំណើរការឡើងវិញនៅថ្ងៃទី 1 ខែមីនា ឆ្នាំ 2022។ ការត្រួតពិនិត្យសុវត្ថិភាពឱ្យបានហ្មត់ចត់បានកំណត់ថា ផ្នែកនោះមិនមែនជាផ្នែកដែលមានការរំលោភបំពាននោះទេ ហើយយើងមានទំនុកចិត្តថាការបើកដំណើរការប្រព័ន្ធឡើងវិញនឹងមិនប៉ះពាល់ដល់ទិន្នន័យដែលគ្មានការអនុញ្ញាតនោះទេ។

តើមានការចូលប្រើប្រាស់ទិន្នន័យនៅ DOL ដោយមិនមានការអនុញ្ញាតដែរឬទេ?

ប្រាកដណាស់គឺមាន។ ផ្អែកលើការស៊ើបអង្កេតរបស់យើងគឺថា DOL មានហេតុផលគ្រប់គ្រាន់ ដើម្បីជឿថាប្រព័ន្ធផ្ដល់អាជ្ញាប័ណ្ណវិជ្ជាជីវៈ និងការងារ មានគេចូលប្រើ ហើយកំណត់ត្រានានាត្រូវបានគេទាញយកដោយគ្មានការអនុញ្ញាត។

ប្រសិនបើការស៊ើបអង្កេតរបស់យើងសន្និដ្ឋានថាព័ត៌មានសម្ងាត់របស់អ្នកអាចនឹងរងផលប៉ះពាល់ នោះ DOL នឹងជូនដំណឹងដល់អ្នក។ នៅពេលនេះ យើងប៉ាន់ប្រមាណថា មានមនុស្សប្រហែល 650,000 នាក់អាចនឹងទទួលរងផលប៉ះពាល់។

ការស៊ើបអង្កេតរបស់យើងក៏បានជួយច្រានចោលនូវរាល់លទ្ធភាពដែលថាប្រព័ន្ធ DOL ផ្សេងទៀត ដូចជា ប្រព័ន្ធផ្តល់អាជ្ញាប័ណ្ណអ្នកបើកបរ និងយានយន្ត (DRIVES) ជាដើមមានការចូលលុកលុយ។ ទោះយ៉ាងនេះក្ដី យើងនៅតែបន្តត្រួតពិនិត្យប្រព័ន្ធទាំងអស់របស់យើងយ៉ាងប្រុងប្រយ័ត្ន។

តើព័ត៌មានអាជ្ញាបណ្ណវិជ្ជាជីវៈប្រភេទណា (ទិន្នន័យ) ដែល DOL ប្រមូល?

ប្រព័ន្ធផ្ដល់អាជ្ញាប័ណ្ណវិជ្ជាជីវៈ និងការងាររក្សាទុកព័ត៌មានអំពីម្ចាស់អាជ្ញាប័ណ្ណ និងអ្នកដាក់ពាក្យសុំ។ ប្រភេទព័ត៌មានអាចនឹងមានភាពខុសគ្នាសម្រាប់អាជ្ញាប័ណ្ណប្រភេទផ្សេងគ្នា។ ប្រភេទព័ត៌មានមួយចំនួនរួមមាន លេខសន្តិសុខសង្គម ថ្ងៃខែឆ្នាំកំណើត លេខប័ណ្ណបើកបរ និងព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនផ្សេងទៀត។

តើព័ត៌មានអ្វីខ្លះត្រូវបានចូលប្រើ?

ទោះបីជាប្រភេទព័ត៌មានជាក់លាក់នៅក្នុងប្រព័ន្ធរបស់យើងអាចមានភាពខុសប្លែកគ្នាសម្រាប់បុគ្គលម្នាក់ៗដោយផ្អែកលើប្រភេទអាជ្ញាប័ណ្ណដែលពួកគេកាន់ក៏ដោយ ក៏កំណត់ត្រារបស់យើងមានព័ត៌មានសម្ងាត់ដូចជា លេខសន្តិសុខសង្គម លេខប័ណ្ណបើកបរ និងថ្ងៃខែឆ្នាំកំណើត។ យើងនឹងផ្តល់ការជូនដំណឹង និងជំនួយដល់អ្នករាល់គ្នាដែលមានទិន្នន័យសម្ងាត់ក្នុងប្រព័ន្ធផ្ដល់អាជ្ញាប័ណ្ណវិជ្ជាជីវៈ និងការងារ ហើយដែលអាចត្រូវបានបែកធ្លាយ។ បុគ្គលនៅក្នុងប្រព័ន្ធរបស់យើងរួមមាន អ្នកទទួលអាជ្ញាប័ណ្ណសកម្ម ឧទាហរណ៍ បុគ្គលមួយចំនួនដែលមានអាជ្ញាប័ណ្ណបានផុតកំណត់ ដកហូត និងលុបចោល ក៏ដូចជាបុគ្គលផ្សេងទៀតដែលបានចុះបញ្ជីជាទំនាក់ទំនងសម្រាប់អាជីវកម្មដែលមានអាជ្ញាប័ណ្ណ។

តើអ្នកកំពុងធ្វើអ្វីខ្លះដើម្បីការពារខ្ញុំ ព្រមទាំងព័ត៌មាន/ទិន្នន័យផ្ទាល់ខ្លួនរបស់ខ្ញុំ?

យើងការពារឯកជនភាពរបស់អ្នក និងសន្តិសុខនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកយ៉ាងហ្មត់ចត់បំផុត។ ភ្លាមៗនៅពេលដឹងពីសកម្មភាពគួរឱ្យសង្ស័យនៅក្នុងប្រព័ន្ធផ្ដល់អាជ្ញាប័ណ្ណវិជ្ជាជីវៈនិងការងាររបស់យើង យើងបានបិទប្រព័ន្ធជាបណ្តោះអាសន្នសិន។ យើងកំពុងចាប់ផ្តើមដំណើរការជូនដំណឹងដល់អ្នកដែលអាចនឹងទទួលរងផលប៉ះពាល់ ហើយកំពុងផ្តល់ការត្រួតពិនិត្យឥណទាន និងការការពារការលួចអត្តសញ្ញាណដល់ពួកគេ។

អ្នកជំនាញផ្នែកព័ត៌មានវិទ្យារបស់យើងកំពុងធ្វើការធានាថាប្រព័ន្ធមានសុវត្ថិភាព មុនពេលបើកការចូលប្រើគេហទំព័រឡើងវិញ។ DOL ក៏កំពុងចាត់វិធានការកាត់បន្ថយហានិភ័យដែលបណ្ដាលឱ្យមានករណីប្រភេទនេះកើតឡើងនាពេលអនាគតដោយការអនុវត្តប្រព័ន្ធការពារលក្ខណៈបច្ចេកទេស និងសមត្ថភាពត្រួតពិនិត្យប្រព័ន្ធបន្ថែម។

តើខ្ញុំអាចធ្វើអ្វីបាននៅពេលនេះ ប្រសិនបើខ្ញុំមានការបារម្ភ?

ប្រសិនបើការស៊ើបអង្កេតរបស់យើងកំណត់បានថាព័ត៌មានសម្ងាត់របស់អ្នកអាចនឹងទទួលរងផលប៉ះពាល់ នោះយើងនឹងជូនដំណឹងដល់អ្នក និងផ្តល់ឱ្យអ្នកនូវព័ត៌មានបន្ថែម និងជំនួយនៅពេលនោះ។

ហើយមានការព្រួយបារម្ភអំពីសុវត្ថិភាពនៃព័ត៌មានសម្ងាត់របស់អ្នក ខាងក្រោមនេះជាជំហានបុរេសកម្មមួយចំនួនដែលបុគ្គលណាម្នាក់អាចពិចារណាបាន៖

  • បន្តការប្រុងប្រយ័ត្នជានិច្ច – យើងលើកទឹកចិត្តអ្នកឱ្យបន្តការប្រុងប្រយ័ត្នជានិច្ចដោយពិនិត្យមើលរបាយការណ៍គណនីរបស់អ្នក និងរបាយការណ៍ឥណទានឥតគិតថ្លៃ។
  • ពិចារណាដាក់សារដាស់តឿនចំពោះការក្លែងបន្លំ ឬការបង្កកផ្នែកសន្តិសុខនៅលើឯកសារឥណទានរបស់អ្នក – ការិយាល័យឥណទានមានឧបករណ៍ដែលអ្នកអាចប្រើដើម្បីការពារឥណទានរបស់អ្នក រួមទាំងការជូនដំណឹងអំពីការក្លែងបន្លំ និងការបង្កកសន្តិសុខផងដែរ។
  • រាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យ – ប្រសិនបើអ្នកជឿថាអ្នកជាជនរងគ្រោះដោយការក្លែងបន្លំ ឬការលួចអត្តសញ្ញាណ សូមដាក់របាយការណ៍បណ្ដឹងដល់ប៉ូលីស និងថតចម្លងមួយច្បាប់នៃរបាយការណ៍នោះ ដើម្បីដាក់ជូនម្ចាស់បំណុលរបស់អ្នក និងអ្នកផ្សេងទៀតដែលអាចនឹងទាមទារភស្តុតាងនៃឧក្រិដ្ឋកម្មដើម្បីជម្រះកំណត់ត្រារបស់អ្នក។ របាយការណ៍ក៏អាចផ្តល់ឱ្យអ្នកនូវសិទ្ធិចូលប្រើសេវាកម្មដែលមិនគិតថ្លៃដល់ជនរងគ្រោះពីការលួចអត្តសញ្ញាណផងដែរ។

តើមានធនធានបន្ថែមអ្វីខ្លះសម្រាប់ខ្ញុំ?

ធនធានសម្រាប់ការការពារឥណទានរបស់អ្នករួមមានការិយាល័យអគ្គមេធាវីរដ្ឋ Washington (Washington State Office of the Attorney General) តាម https://www.atg.wa.gov/credit-reports និងគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (Federal Trade Commission) តាម https://www.consumer.ftc.gov/features/feature-0014-identity-theftសេវាកម្មចំណូលផ្ទៃក្នុង (Internal Revenue Service) ក៏ផ្តល់ជាមធ្យោបាយដើម្បីការពារការបង់ពន្ធរបស់អ្នកពីការក្លែងបន្លំផងដែរ។

ប្រសិនបើអ្នកឃើញការជូនដំណឹងពីពួកយើងថាទិន្នន័យរបស់អ្នកប្រហែលត្រូវបានលុកលុយ អ្នកនឹងទទួលបានការណែនាំអំពីរបៀបបើកដំណើរការការត្រួតពិនិត្យឥណទានឥតគិតថ្លៃ។

តើយើងកំពុងចាត់វិធានការអ្វីខ្លះទាក់ទងនឹងប្រព័ន្ធផ្ដល់អាជ្ញាប័ណ្ណវិជ្ជាជីវៈ និងការងារ?

នៅថ្ងៃទី 24 ខែមករា ឆ្នាំ 2022 យើងបានបិទប្រព័ន្ធផ្ដល់អាជ្ញាប័ណ្ណវិជ្ជាជីវៈជាបណ្ដោះអាសន្ន ដើម្បីការពារអ្នកដែលមានអាជ្ញាប័ណ្ណវិជ្ជាជីវៈ និងការងារ ខណៈដែលយើងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់មួយ។ យើងកំពុងធ្វើការរក្សាសុវត្ថិភាពប្រព័ន្ធនេះ ដើម្បីឱ្យ DOL អាចបន្តបម្រើសេវាកម្មដល់ម្ចាស់អាជ្ញាប័ណ្ណវិជ្ជាជីវៈ និងការងាររបស់ខ្លួន ខណៈរក្សាព័ត៌មានរបស់ពួកគេឱ្យមានសុវត្ថិភាពផងដែរ។

ចុះប្រសិនបើអាជ្ញាប័ណ្ណរបស់ខ្ញុំផុតកំណត់ខណៈដែលគេហទំព័រផ្ដល់អាជ្ញាប័ណ្ណវិជ្ជាជីវៈ និងអាជីវកម្មមិនដំណើរការ?

DOL នឹងមិនផាកពិន័យ ដាក់ពិន័យ ឬដាក់ទណ្ឌកម្មបុគ្គលណាម្នាក់ចំពោះការខកខានក្នុងការបន្តអាជ្ញាប័ណ្ណរបស់ពួកគេជាថ្មីក្នុងអំឡុងពេលបិទនេះឡើយ។ DOL នឹងផ្តល់អាទិភាពដល់ការបន្តជាថ្មីដោយផ្អែកលើកាលបរិច្ឆេទផុតកំណត់របស់អាជ្ញាប័ណ្ណ។

Chatbot icon